ខលមកឥលូវនេះ - ដឹកជញ្ជូនក្នុងទីក្រុងដោយមិនគិតថ្លៃលើការកុម្មង់ 20$ ឡើង / ដឹកជញ្ជូនតាមខេត្ត 5$ ក្នុងមួយប្រអប់
ម៉ាត


អំពីម៉ាត

បេសកកម្មរបស់យើងខ្ញុំគឺការផ្គត់ផ្គង់ផលិតផលដើមរបស់កូរ៉េដែលមានគុណភាពខ្ពស់ក្នុងតម្លៃសមរម្យបំផុតនៅកម្ពុជា។
បេសកម្ម
រយៈពេលជិត20ឆ្នាំមកហើយសុីម៉ាត់ខេមប៉ូឌីបានផ្គត់ផ្គង់ផលិតផលនិងថែរក្សាតម្រូវការសហគមន៍និងអ្នកស្រឡាញ់ម្ហូបអាហារកូរ៉េទាំងឡាយ រហូតមកដល់សព្វថ្ងៃនេះ។ ដោយមានផលិតផលស្រស់ថ្មីនិងទំនិញដើមក្នុងស្រុកដែលមានគុណភាពខ្ពស់នាំចូលដោយផ្ទាល់ពីប្រទេសកូរ៉េ។ក្នុងការផ្តល់សេវាកម្មនិងភាពរ ិករាយដល់អតិថិជនយើងខ្ញុំ ជ្រើសរើសផលិតផលល្អនិងស្រស់ថ្មីធានាថាជាផលិតផល់សុទ្ធដែលមានប្រភពច្បាស់លាស់។
បន្ថែមពីនេះ នៅសុីម៉ាត់ខេមប៉ូឌី យើងខ្ញុំមានការផ្តល់សាច់គោដែលមានគុណភាពខ្ពស់នាំចូលដោយផ្ទាល់ពីសហរដ្ឋអាមេរិក ដែលមានតម្លៃសមរម្យនៅ សុីម៉ាត់ ខេមប៉ូឌី។

ប្រវត្តិ
ដំណើរចាប់ផ្តើមរបស់ សុីម៉ាត់ ខេមប៉ូឌី គឺនៅឆ្នាំ2008ទីក្រុងភ្នំពេញជាក់លាក់នៅផ្សារដើមគរ រឿងរ៉ាវបានចាប់ផ្តើមជាមួយជនជាតិកូរ៉េម្នាក់ និងភរិយាជនជាតិខ្មែរម្នាក់។ ពួកគាត់ទាំងពីរជាកសិករចិញ្ចឹមសត្វរហូតដល់បានបង្កើតហាងមួយដែលភ្ជាប់ឫសគល់កសិកម្មសម្រាប់សហគមន៍ជនជាតិកូរ៉េនៅភ្នំពេញ។ហាងលក់សាច់ឈ្មោះតេជីនក៏បានកើតឡើងហាងទំហំតូច 5x8ម៉ែត្រដែលផ្គត់ផ្គង់ផលិតផលពីកសិដ្ឋានផ្ទល់។
ក្នុងវប្បធម៌កូរ៉េការអង្គុយជុំគ្នាអាំង់សាច់ហូបជាមួយគ្នាគឺជាភាពសំខាន់បំផុតក្នុងការ បង្កើតទំនាក់ទំនងក្នុងសង្គម។ ហាងតេជីនក៏បាន បន្ថែមបន្លែ និងម្ហូបរួមជាច្រើនប្រភេទរបស់កូរ៉េ ដើម្បី អែមជាមួយសាច់ដ៌មានគុណភាពរបស់ពួកគេនេះ។ មិនបានប៉ុន្មាន ហាងតេជីនក៏ទទួលបានការពេញនិយមយ៉ាងឆាប់រហ័សនៅក្នុងសហគមន៍ជនជាតិកូរ៉េ ហើយតម្រូវការក៏បានកើនឡើង។ ដូច្នេះតម្រូវឱ្យមានទីតាំងធំជាងមុន អាចដាក់បង្ហាញផលិតផលកាន់តែច្រើន និងបម្រើអតិថិជនកាន់តែច្រើនទៀត។
នៅផ្ដើមឆ្នាំ 2012 សុីម៉ាត់ ខេមប៉ូឌី ក៏បានបើកទ្វារនៅទីតាំងថ្មី ផ្ទះ 180 ផ្លូវ 598។ ឈ្មោះ “សុីម៉ាត់” មានន័យថា ជាផ្សារទំនើបរបស់កម្ពុជា ដែលជាការរំលឹកដល់ដើមកំណើត និងភាពបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបម្រើទាំងសហគមន៍កូរ៉េនិងខ្មែរ។ ទោះបីជាដើមកំណើតរបស់ហាងយើងខ្ញុំ ផ្តោតលើជនបរទេសកូរ៉េក៏ដោយ សុីម៉ាត់ ខេមប៉ូឌី នៅតែជាភស្តុតាងនៃវិញ្ញាណនៃការផ្លាស់ប្តូរវប្បធម៌ និងការរួមបញ្ចូលគ្នា រវៀង វប្បធម៌ខ្មែរនិងកូរ៉េ។ សព្វថ្ងៃនេះ យើងខ្ញុំប្រឹងប្រែងក្នុងការផ្តល់បទពិសោធន៍ឲទស្សនិកជនទាំងលាយ ក្នុងសេវាកម្ម ទិញទំនិញដ៏ពិសេសមួយ ដែលបញ្ចូលគ្នារវាងរសជាតិកូរ៉េ និង ខ្មែរ និងធានាថាហាងនេះនៅតែជាផ្នែកសំខាន់មួយនៃសហគមន៍ដែលយើងខ្ញុំបម្រើ។

